រាយការណ៍ដោយលោកគ្រូ ឡុង យ៉ាវ៖ របាយការណ៏សង្ខេប ពិធីជួបជុំមិត្តអតីតនិស្សិតភូមិវិទ្យាជំនាន់ទី១៤ត្រូវបានប្រារពធ្វើឡើងនៅជាន់ទី១៤(Sky bar lounge) សណ្ឋាគា HM grand central រាជធានីភ្នំពេញ នៅថ្ងៃទ២៤ខែសីហាឆ្នាំ២០១៩។ ពិធីនេះប្រព្រឹត្តិទៅដោយរលូន រីករាយ និងស្និទ្ឋស្នាល ជាមួយនឹងកញ្ចប់អាហារប៊ុហ្វេក្នុង១នាក់២២ដុល្លាបន្ទាប់ពីការបែកគ្នាអស់រយៈពេល២២ឆ្នាំ។
ចំនួនវត្តមានអ្នកចូលរួមទាំអស់មានជាង៦០នាក់(រាប់ទាំងលោកគ្រូអ្នកគ្រូនិងក្មេងៗ។ ចំនួនថវិកាចូលរួមសរុបមាន ២០១៥ដុល្លា និង ១៣៤ម៉ឺនរៀល ហើយថវិកាចំណាយសរុបអស់ ១៨២០ដុល្លា និង ៦៤ម៉ឺនរៀល (លម្អិតក្នុងតារាងចំណូលចំណាយ)។ ដូច្នេះតុល្យភាពថវិកាដែលនៅសល់មាន ១៩៥ដុល្លា និង ៧០ម៉ឺនរៀល។
អនុសាសន៏: ១ បន្តរៀបចំការជួបជុំនេះយ៉ាងហោច១ឆ្នាំម្តង ២ បង្តើតគណ:កម្មាកាដែលមានការចូលរួមតំណាងតាមតំបន់ដើម្បីគៀគការចូលរួម ក៏ដូចជាបញ្ចូលមិត្តភក្តិចូលក្នុងក្រុម messenger & Telegram។ ៣ ចែករំលែកថវិកាតាមលទ្ឋភាពជួយមិត្តភក្តិ ដែលមានបញ្ហាជីវភាព និងសុខភាព។ល។
No comments:
Post a Comment